នៅក្នុង Map នៃក្រុងកម្ពុជា Roleplay អ្នកអាចមើលឃើញទីតាំងផ្លែឈើទាំង ៥ ប្រភេទបានយ៉ាងងាយស្រួលតាមរយៈរូប Icon តំណាងឱ្យផ្លែឈើនីមួយៗ៖
ធូរ៉េន 🍈
ផ្សិត 🍄
ក្រូច 🍊
ទំពាំងបាយជូរ 🍇
ការ៉ុត 🥕

នៅពេលអ្នកធ្វើដំណើរទៅដល់ទីតាំងដែលមានរូប Icon លើ Map ហើយ៖
ដើរទៅរកដើមឈើ ឬកន្លែងដែលមានផ្លែឈើនោះដុះ។
ចុចប៊ូតុង E នៅលើ Keyboard ដើម្បីចាប់ផ្តើមបេះ។
រង់ចាំឱ្យតួអង្គបេះចប់ អ្នកនឹងទទួលបានផ្លែឈើនៅក្នុងកាបូប (Inventory)។

មុននឹងយកទៅលក់ អ្នកគួរដឹងពីតម្លៃទីផ្សារជាមុនសិន ព្រោះវាមានការឡើងចុះ៖
ឆែកតម្លៃ៖ ចុចប៊ូតុង F10 ដើម្បីមើលតារាងតម្លៃផ្លែឈើបច្ចុប្បន្ន។
ទីតាំងលក់៖ យកផ្លែឈើដែលបេះបានទៅលក់នៅ World Market ដែលមានទីតាំងស្ថិតនៅ Garage សួន។

