📜 ច្បាប់ក្រមសីលធម៌ Gang 🚫
ដើម្បីរក្សាភាពសប្បាយរីករាយ និងការប្រកួតប្រជែងដោយថ្លៃថ្នូរ Gang ទាំងអស់ត្រូវគោរពច្បាប់ដូចខាងក្រោម៖
១. ព្រំដែននៃការនិយាយឌឺដង 🗣️
ការឌឺដងគឺជាផ្នែកមួយនៃជីវិតជា Gangster ប៉ុន្តែត្រូវមានព្រំដែន៖
- ✅ អនុញ្ញាត: ជេរតួអង្គក្នុងហ្គេម (IC) ការឌឺដង ដូចជា រឿងអំណាច ឬរឿងបក្សពួក
- ❌ ហាមដាច់ខាត (Toxic): ហាមជេរម៉ែ
- ❌ ហាមជេរទៅកាន់អ្នកលេងផ្ទាល់ (OC) ពេលដែលខឹងរឿងចាញ់ឈ្នះ
២. ច្បាប់នៃការចាប់ផ្តើមមានជម្លោះវាយគ្នា ⚔️
- ត្រូវនិយាយគ្នាមុនមានជម្លោះវាយគ្នា: មុននឹងចូលទៅមានជម្លោះវាយនរណាម្នាក់ ត្រូវមានការនិយាយគ្នាយ៉ាងតិច ១-២ ប្រយោគ ដើម្បីអោយភាគគីម្ខាងទៀតដឹងពីដើមហេតុនៃសាច់រឿង។ ហាមរត់ចូលទៅវាយគេស្ងាត់ៗ
- ហាម ជម្លោះវាយគ្នា: បើភាគីម្ខាងទៀតមានគ្នាតិចពេក (ឧទាហរណ៍៖ គេមាន ១ នាក់ យើងមាន ១០ នាក់) ហើយបើសិនជាគេមិនចង់មានជម្លោះ មិនគួរទៅបង្ខំវាយគេទេ
៣. ភាពថ្លៃថ្នូររបស់អ្នកឈ្នះ🏆
អ្នកឈ្នះគឺជាអ្នកខ្លាំង ប៉ុន្តែអ្នកឈ្នះដែលមានសីលធម៌ទើបជាអ្នកឈ្នះពិតប្រាកដ
- ហាមលេងសើចលើអ្នកដួលសន្លប់ : ពេលវាយគេដួលហើយ ហាមមិនអោយធ្វើសកម្មភាពមួយចំនួនដូចជា ស្តោះទឹកមាត់ដាក់ ឡើងជាន់រាំដាក់ (Emote)លើសាកសព មិនត្រូវនិយាយពាក្យជេរប្រមាថធ្ងន់ៗដាក់សាកសព
៤. ច្បាប់ក្រោយចប់ការវាយគ្នា🏳️
- ចប់គឺចប់: នៅពេលវាយគ្នាចប់មួយប្រកួតហើយ ត្រូវបំបែកផ្លូវគ្នា ឬអនុញ្ញាតឱ្យពេទ្យចូលមកសង្គ្រោះ ហាមដាច់ខាតចាំវាយពេទ្យ ឬចាំវាយអ្នកដែលទើបងើបពីសន្លប់
- ហាមនាំរឿងទៅ HelpDesk: រឿងឈ្លោះគ្នាក្នុងហ្គេម ត្រូវចប់ត្រឹមក្នុងហ្គេម ហាមដាច់ខាតការឆាតទៅជេរគ្នា ឬបង្ករឿងក្នុង Discord
៥. ភាពទទួលស្គាល់ការបរាជ័យ 🤕
- ហាមប្រកែក: បើចាញ់ គឺចាញ់ ហាមប្រកែកថា "Lag" "ភ្នែក" ឬ "Slow" នៅពេលដែលកំពុង RolePlay។ បើអ្នកមានភស្តុតាងថាគេលេងខុសច្បាប់ សូមថតជាVideoទុកហើយ Report ទៅ Admin ក្រោយពេល RolePlay ចប់
- ហាមឈប់លេងកណ្តាលទីដើម្បីឈ្លោះគ្នា
៦. ទំនួលខុសត្រូវរបស់មេGang
- មេត្រូវទទួលខុសត្រូវ: ប្រសិនបើសមាជិក Gang ណាម្នាក់ទៅធ្វើរឿង Toxic ឬបំពានច្បាប់ហើយមេ Gang មិនព្រមអប់រំ ឬ បណ្តេញចេញពី Gang ទេ មេ Gang នោះក៏នឹងត្រូវទទួលពិន័យដែរ
- ការគ្រប់គ្រងសមាជិក: មេ Gang ត្រូវប្រាកដថាកូនចៅរបស់ខ្លួនបានអានច្បាប់ Server ចប់សព្វគ្រប់មុននឹងទទួលចូលជាសមាជិក
⚠️ ការដាក់ពិន័យ
ដើម្បីធានាថាច្បាប់នេះមានប្រសិទ្ធភាព យើងមានវិធានការដូចខាងក្រោម៖
- ព្រមាន (Warning): សម្រាប់កំហុសលើកដំបូង ព្រមានជាលាយលក្ខណ៍អក្សរទៅកាន់មេ Gang។
- ផ្អាកបណ្តោះអាសន្ធ: បើសិនជា Gang ណាមានសមាជិក Toxic ច្រើន យើងនឹងបិទ Gang នោះជាបណ្តោះអាសន្ន (ឧទាហរណ៍៖ ៣ ថ្ងៃ) មើលតាមជាក់ស្តែង។
- រំលាយ Gang ចោល : បើមេ Gang មិនអាចគ្រប់គ្រងកូនចៅឱ្យមានសីលធម៌បាន យើងនឹងរំលាយ Gang នោះចោល ហើយគ្រប់យ៉ាងដែលGangនោះគ្រប់គ្រងទាំងអស់ នឹងត្រូវដកហូតមកជាសម្បត្តិរដ្ឋវិញ ហើយសមាជិកទាំងអស់ត្រូវបំបែកផ្លូវគ្នា។